ព័ត៌មាន និងសេចក្តីជូនដំណឹង

ការចូលរួមបរិច្ចាគរបស់លោក លោកស្រី អ្នកនាងកញ្ញា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងរយះពេល ៦ខែ កន្លងមកពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការជួយសង្គ្រោះកុមារជាច្រើន

ការចូលរួមបរិច្ចាគរបស់លោក លោកស្រី អ្នកនាងកញ្ញា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងរយះពេល ៦ខែ កន្លងមកពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការជួយសង្គ្រោះកុមារជាច្រើន​ ដែលមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ក្នុងនោះរួមមាន៖ កុមារ ៤៧៦ ៦៦០ នាក់ទទួលបានការពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, ៩៧ ៥១០នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ, ១៤ ៤២៣នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ (កើនឡើង៥ដងលើសពីឆ្នាំមុន) និងត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ, ១២ ៨៧៧នាក់ ត្រូវបានវះកាត់, និងសម្រាលកូនបាន១១២ ៧១៣នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា​ សូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសម្បុរសធម៌របស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការតែមួយគត់នៅកម្ពុជា បង្កើតឡើងដើម្បីកៀរគរថវិកាបរិច្ចាគក្នុងគោលដៅបន្តនិរន្តរភាពនៃកិច្ចដំណើរការបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។
Dr. Beat Richner
https://www.facebook.com/143694192367453/posts/2708428239227356/
______________________
សូមបរិច្ចាគជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111