ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានផលិតហិបមូលនិធិ និងយកទៅដាក់តាមភោជនីយដ្ឋាន សាលារៀន និងក្រុមហ៊ុននានា

ដើម្បីឱ្យសាធារណជនបានស្គាល់កាន់តែច្បាស់ពីមូលនិធិគន្ធបុប្ផាកម្ពុជា និងដើម្បីកៀរគរថិវិកាបរិច្ចាគឱ្យបានកាន់តែទូលំទូលាយ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានផលិតហិបមូលនិធិ និងយកទៅដាក់តាមភោជនីយដ្ឋាន សាលារៀន និងក្រុមហ៊ុននានា តាមការស្នើសុំ និងតាមការឯកភាពរបស់ម្ចាស់ទីតាំង។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃព្រស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានយកហិបមូលនិធិទៅដាក់នៅតាមសាខាសាលាអន្តរជាតិ Cambridge និងហាងនំបុ័ង Tous Les Jours សាខាទួលគោក ក៏ដូចជាតាមបណ្ដាភោជនីយដ្ឋាន សាលារៀន និងក្រុមហ៊ុនដ៏ទៃទៀតជាបន្តបន្ទាប់។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការពីសំណាក់គណៈគ្រប់គ្រងនៃសាលាអត្តរជាតិ Cambridge ហាងនំបុ័ង Tous Les Jours សាខាទួលគោក។
ដូច្នេះលោក លោកស្រី អ្នកនាងកញ្ញាអាចចូលរួមបន្នាំថែមទៀតក្នុងការនាំមកនូវភាពញញឺមដល់កុមារតាមរយៈការបរិច្ចាគនៅតាមហិបមូលនិធិគន្ធបុប្ផាកម្ពុជាដែលនៅជិតលោកលោក លោកស្រី អ្នកនាងកញ្ញា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111