ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានបន្តយកហិបមូលនិធិទៅដាក់តាមបណ្ដាសាខាភោជនីយដ្ឋាន

កាលពីថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានបន្តយកហិបមូលនិធិទៅដាក់តាមបណ្ដាសាខាភោជនីយដ្ឋាន Master Souki Soup និង Sakura Buffe ព្រមទាំងភោជនីយដ្ឋាន តាំង តាំង​ហៅLVក្នុងរាជធានីភ្នំពេញ តាមការស្នើសុំពីម្ចាស់ភោជនីយដ្ឋានទាំងបី ដើម្បីឱ្យសាធារណជនបានស្គាល់កាន់តែច្បាស់ពីមូលនិធិគន្ធបុប្ផាកម្ពុជា និងដើម្បីកៀរគរថវិកាបរិច្ចាគឱ្យបានកាន់តែទូលំទូលាយ។ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការពីម្ចាស់ភោជនីយដ្ឋានទាំងបីខាងលើ។
ដូច្នេះលោក លោកស្រី អ្នកនាងកញ្ញាអាចចូលរួមបន្ថែមទៀតក្នុងការនាំមកនូវភាពញញឹមដល់កុមារតាមរយៈការបរិច្ចាគនៅតាមហិបមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលនៅជិតលោក លោកស្រី អ្នកនាងកញ្ញា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111