ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា​ បានធ្វេីបទបង្ហាញអំពីមូលនិធិគន្ធបុប្ផាកម្ពុជា​ ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា

ក្នុងពិធីជួបជុំសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជានាថ្ងៃសៅរ៍ ១៤កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ​ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា​ បានធ្វេីបទបង្ហាញអំពីមូលនិធិគន្ធបុប្ផាកម្ពុជា​ ជូនដល់សមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបានផ្តួចផ្តេីមឱ្យមានកម្មវិធីរៃអង្គាសថវិកានេះឡេីង ក្នុងគោលដៅចូលរួមផ្សព្វផ្សាយឱ្យបាន និងកៀរគរមូលនិធិបន្ថែមតាមតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុបា្ផក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ លេខាធិការដ្ឋាននៃមូលនិធិគន្ធបុប្ផាកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ ចំពោះកិច្ចសហប្រតិបត្តិការនេះ។

លោក លោកស្រី អ្នកនាងកញ្ញាអាចចូលរួមបន្ថែមទៀតក្នុងការនាំមកនូវភាពញញឹមដល់កុមារតាមរយៈការបរិច្ចាគនៅតាមហិបមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលនៅជិតលោក លោកស្រី អ្នកនាងកញ្ញា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111