ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើការសហការដាក់ហិបមូលនិធិគន្ធបុប្ផាកម្ពុជានៅតាមសាខាទាំងអស់របស់ក្រុមហ៊ុន Pizza Company, Swensens, Krispy Kreme, BAR.B.Q Plaza, និង Dairy Queen

ដើម្បីពង្រីកនូវការផ្សព្វផ្សាយពីវត្តមានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រីកមធ្យោបាយកៀរគរការបរិច្ចាគឱ្យកាន់តែខិតទៅជិតសប្បុរសជននានា, ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើការសហការដាក់ហិបមូលនិធិគន្ធបុប្ផាកម្ពុជានៅតាមសាខាទាំងអស់របស់ក្រុមហ៊ុន Pizza Company, Swensens, Krispy Kreme, BAR.B.Q Plaza, និង Dairy Queen ដែលជាក្រុមហ៊ុនចំណុះឱ្យក្រុមហ៊ុន RMA Cambodia, ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(CSX), ផ្សារទំនើបសុវណ្ណា, និង One More Restaurant ព្រមទាំងសាខាទាំង២របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុនខាងលើ និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំពោះកិច្ចសហការ ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
______________________
ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ
១). ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
២). ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
៣). ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
៤). ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
– ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– លេខទូរស័ព្ទ 061 701 111 / 096 701 1111