ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមការងារលេខាធិការដ្ឋានបានជួបពិភាក្សាជាមួយវិស័យឯកជននៅប្រទេសជប៉ុន រួមមានធនាគារ ក្រុមហ៊ុន Hitachi, ក្រុមហ៊ុន Yuanta Securities (Cambodia) Plc

ក្នុងគោលដៅពង្រីកការផ្សព្វផ្សាយអំពីមូលនិធិគន្ធបុប្ផាកម្ពុជាទៅកាន់ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ និងដើម្បីកៀរគរថវិកាបរិច្ចាគបន្ថែមដល់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀតពាក់ព័ន្ធនឹងមូលនិធិ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា តែងតែបានផ្សព្វផ្សាយពីមូលនិធិ នៅពេលដែលមានកិច្ចប្រជុំជាមួយ ដៃគូរមកពីវិស័យឯកជននានាទាំងនៅក្នុង និងក្រៅប្រទេស។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមការងារលេខាធិការដ្ឋានបានជួបពិភាក្សាជាមួយវិស័យឯកជននៅប្រទេសជប៉ុន រួមមានធនាគារ ក្រុមហ៊ុន Hitachi, ក៍ដូចជាក្រុមហ៊ុន Yuanta Securities (Cambodia) Plc ជាដើម។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111