ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមហ៊ុនប្រាយវ៊តធ័រហាវខូភើស៍(ខេមបូឌា) បានរួមគ្នាជាមួយមូលនិធិគន្ធកម្ពុជា តាមរយៈការនាំមកនូវទឹកប្រាក់បរិច្ចាគចំនួន២៥,៨០០,០០០ (ម្ភៃប្រាំលាន ប្រាំបីរយពាន់)រៀល

នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី០៣ ខែតុលា ឆ្នាំ២០១៨សប្បុរសជនមកពីក្រុមហ៊ុនប្រាយវ៊តធ័រហាវខូភើស៍(ខេមបូឌា) បានរួមគ្នាជាមួយមូលនិធិគន្ធកម្ពុជា តាមរយៈការនាំមកនូវទឹកប្រាក់បរិច្ចាគចំនួន២៥,៨០០,០០០ (ម្ភៃប្រាំលាន ប្រាំបីរយពាន់)រៀល។ រាល់ការចូលរួមបរិច្ចាគ ទោះតិចក្ដី ច្រើនក្ដី ពីសំណាក់ឯកឧត្ដម លោកជំទាវ អ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ពិតជាមានសារសំខាន់ណាស់ ក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសពីសំណាក់សប្បុរសជននៃក្រុមហ៊ុនប្រាយវ៊តធ័រហាវខូភើស៍(ខេមបូឌា)។ មូលនិធិគន្ធបុប្ផាកម្ពុជា ជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111, 090 888 072