ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមហ៊ុនឡារីតាបាននាំមកនូវថវិកាចំនួន ២០,០០០,០០០ (ម្ភៃលាន) រៀល ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅវេលាម៉ោងប្រាំបួនព្រឹកថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ តំណាងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោក នង ពិសិដ្ឋ បានជួបសំណេះសំណាលជាមួយ លោក មឿន សម្បតិ្ត អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា អ៉ិចប្រេស ព្រមទាំងបុគ្គលិក ដែលក្នុងពិធីសណេះសំណាលនោះ តំណាងក្រុមហ៊ុនឡារីតាបាននាំមកនូវថវិកាចំនួន ២០,០០០,០០០ (ម្ភៃលាន) រៀល ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមដើម្បីនាំមកននូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនឡារីតា ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការនាំមកនូវថវិកាបរិច្ចាគជូនមូលនិធិន្ធបុប្ផាកម្ពុជា នឹងសូមជូនពរឱ្យកិច្ចដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនទទួលបាននូវការគាំទ្រកាន់តែច្រើនថែមទៀតពីសំណាក់សាធារណជន និងសូមជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សង្ឃឹម និងជឿជាក់ថា កាយវិការនេះនឹងក្លាយជាគម្រូដ៏ល្អសម្រាប់សង្គមកម្ពុជាទាំងមូលក្នុងការចែករំលែកនូវធនធានខ្លះៗដើម្បីជួយកុមារដែលកំពុងតែដង្ហោយស្រែកហៅទឹកចិត្តសប្បុរសធម៌ពីគ្រប់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ដូចនេះ សូមរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់អ្នកគ្រប់គ្នា និងជាអង្គភាពស្របច្បាប់តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នងការកៀរគរមូលនិធិសម្រាប់ចូលរួមបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111, 090 888 072