ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមហ៊ុន ម៉ាស្ទើ ស៊ុគីស៊ុប(Master Suki Soup) និងសហការី បាននាំមកនូវថវិកាសប្បុរសមធ៍ចំនួន​ ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ០៩កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកលី សេងឃុង តំណាងក្រុមហ៊ុន ម៉ាស្ទើ ស៊ុគីស៊ុប(Master Suki Soup) និងសហការី បាននាំមកនូវថវិកាសប្បុរសមធ៍ចំនួន​ ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅមជ្ឈមណ្ឌលព័ត៌មាននៃមន្ទីរពេទ្យគន្ធបុប្ផា ដោយមានការចូលរួមទទួលថវិកាបរិច្ចាគពីលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញផងដែរ។
នៅក្នុងពីធីទទួលថវិកាសប្បុរសធម៌នេះ លោក នង ពិសិដ្ឋ និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងអំណគុណដល់ក្រុមហ៊ុន ម៉ាស្ទើ ស៊ុគីស៊ុប(Master Suki Soup) ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃ ចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ដើម្បីធានាដល់និរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបំពេញបេសកម្មពនិត្យ ពិគ្រោះ និងព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃដល់កុមារដែលមានអាយុ១៥ឆ្នាំចុះ។
មូលនិធិគន្ធបុប្ផាកម្ពុជា​ សូមជូនពរដល់ក្រុមហ៊ុន ម៉ាស្ទើ ស៊ុគីស៊ុប(Master Suki Soup) ទទួលបានជោគជ័យបន្ថែមទៀតក្នុងការប្រកបអាជីវកម្ម និងសូមជូនពរដល់ម្ចាស់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ជួបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយកៀរគរថវិកាបរិច្ចាគពីគ្រប់មជ្ឈដ្ឋានស្របច្បាប់នានា ដើម្បីចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលជាអង្គភាពស្របច្បាប់តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការប្រមូលថវិកាបរិច្ចាគ​ ដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផា។
សូមរួមគ្នាដើម្បីនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគត់ដ៏ភ្លឺស្វាងរបស់កម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111, 090 888 072