ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមហ៊ុន CocaCola បាននាំមកនូវថវិកាចំនួន ៥០០០ដុល្លារអាមេរិក​ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន CocaCola បាននាំមកនូវថវិកាចំនួន ៥០០០ដុល្លារអាមេរិក​ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជាសូម​ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន CocaCola ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការនាំមកនូវការបរិច្ចាគនេះ ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា​ សង្ឃឹមនិងជឿជាក់ថា ខ្មែរអាចធ្វើបានក្នុងការបន្តនូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការចូលជាសមាជិកកិត្តិយស ឬសមាជិកគាំទ្រនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ដូច្នេះលោក-លោកស្រី ដែលជាគណៈគ្រប់គ្រង និងបុគ្គលិក នៃក្រុមហ៊ុន CocaCola និងសាធារណជនទាំងអស់អាចបន្តជួយដល់កុមារនៅកម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ឬសមាជិកគាំទ្រនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមគ្នាជួយកុមារនៅកម្ពុជាឱ្យបន្តទទួលបាននូវការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា។
______________________
ការបរិច្ចាកដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីយប្រាក់រៀល ០០១-០០០៤៥១៧៣៤៨
• គណនីយប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីយប្រាក់រៀល ៥៥៥៩
• គណនីយប្រាក់ដុល្លារ ៥៥៥៨
3) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111