ព័ត៌មាន និងសេចក្តីជូនដំណឹង

ក្រុមហ៊ុន VKHMER EXPRESS បានបរិច្ចាគថវិកាចំនួន ៦ ០០០ ០០០ (ប្រាំមួយលាន)រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ក្រុមហ៊ុន VKHMER EXPRESS បានបរិច្ចាគថវិកាចំនួន ៦ ០០០ ០០០ (ប្រាំមួយលាន)រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ៤កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។ លើសពីនេះទៅទៀត ក្រុមហ៊ុនសន្យាថានឹងកាត់៥%នៃប្រាក់ចំណេញប្រចាំឆ្នាំ ដើម្បីបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឆ្នាំក្រោយៗទៀត។

មូលនិធិន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌នេះ និងសូមបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងទៀត ឱ្យចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាដែលជាមូលនិធិផ្លូវការនៅកម្ពុជា ជាពិសេសសូមអំពាវនាវដល់បណ្ដាក្រុមហ៊ុននានាឱ្យបំផុសចលនាចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ពីសំណាក់បុគ្គលិក និងគណៈគ្រប់គ្រង។

សូមបញ្ជាក់ជូនថា មូលនិធិគន្ធបុប្ផាកម្ពុជានៅទទួលសមាជិកពីរប្រភេទគឺ៖សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងសមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន )រៀល ក្នុងមួយឆ្នាំ។
______________________
សូមបរិច្ចាគជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111