ព័ត៌មាន និងសេចក្តីជូនដំណឹង

តើមន្ទីរពេទ្យគន្ធបុប្ផានឹងអាចបន្តដំណើរការបានយ៉ាងដូចម្ដេចនៅពេលអនាគត?

បន្ទាប់ពីមរណភាពរបល់លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Beat Richner ប្រជាពលរដ្ឋកម្ពុជាបានចោទសួរថា’តើមន្ទីរពេទ្យគន្ធបុប្ផានឹងអាចបន្តដំណើរការបានយ៉ាងដូចម្ដេចនៅពេលអនាគត?”។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាស្ថាបនិក និងប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានប្ដេជ្ញាថានឹងបន្តបំណងប្រាថ្នារបស់លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Beat Richner ក្នុងការជួយដល់កុមារកម្ពុជាក្នុងបណ្ដាឆ្នាំខាងមុខៗទៀត។
ដោយឡែកឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៍បានបញ្ជាក់ថានឹងសហការជាមួយភាគីពាក់ព័ន្ធរួមមានក្រសួងសុខាភិបាល, មូលនិធិគន្ធបុប្ផាស្វីស និងមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក្នុងការរក្សារនូវស្ដង់ដា និងនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ដូចនេះ សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដែលជារបស់អ្នករាល់គ្នាដើម្បីសម្រេចឱ្យបាននូវការបេ្ដជ្ញារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាដើម្បីបន្តបេសកកម្មរបស់លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត Beat Richner ក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
#pnntv#missionoftheweek#