ព័ត៌មាន និងសេចក្តីជូនដំណឹង

ថវិកាបរិច្ចាគចំនួន ២,១៨៨,៨៨៨ (ពីរលាន ដប់ប្រាំបីម៉ឺន ប្រាំបីពាន់ ប្រាំបីរយ ប៉ែតសិបប្រាំបី)ដុលា្លរ អាមេរិក ត្រូវបានលោកឧកញ្ញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបយកមកប្រគល់ជូនមូលិធិគន្ធបុប្ផាកម្ពុជា

ថវិកាបរិច្ចាគចំនួន ២,១៨៨,៨៨៨ (ពីរលាន ដប់ប្រាំបីម៉ឺន ប្រាំបីពាន់ ប្រាំបីរយ ប៉ែតសិបប្រាំបី)ដុលា្លរ អាមេរិក ត្រូវបានលោកឧកញ្ញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុបយកមកប្រគល់ជូនមូលិធិគន្ធបុប្ផាកម្ពុជា នៅវេលាម៉ោង៨:១៨នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងក្រៃលែង ជូនចំពោះលោកឧកញ្ញ៉ា ដែលបានលះបង់នូវថវិកាផ្ទាល់ខ្លួនចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុងប្រទេស និងក្រៅប្រទេសបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់យើងគ្រប់គ្នា និងសម្រាប់កុមារគ្រប់រូបដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។