ព័ត៌មាន និងសេចក្តីជូនដំណឹង

ថវិកាបរិច្ចាគប្រចាំខែជាលើកទីពីរ​ ចំនួន​ ៥,០១០,០០០៛​(ប្រាំលាន​ ដប់ពាន់រៀល)​ ពីទីចាត់ការ​ ការងារព្រំដែន​ អគ្គបញ្ជាការ​ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ​ អឿម​ សំអាត​ នាយករងទីចាត់ការ​ ដើម្បីជួយទ្រទ្រង់នូវបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា​

កាលពីព្រឹកថ្ងៃ១៤រោច​ ខែកត្តិក ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃព្រហស្បតិ៍​ ទី០៦​ ខែធ្នូ​ ឆ្នាំ២០១៨​ មូលនិធិគន្ធបុប្ផាកម្ពុជា​ បានទទួលថវិកាបរិច្ចាគប្រចាំខែជាលើកទីពីរ​ ចំនួន​ ៥,០១០,០០០៛​(ប្រាំលាន​ ដប់ពាន់រៀល)​ ពីទីចាត់ការ​ ការងារព្រំដែន​ អគ្គបញ្ជាការ​ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ​ អឿម​ សំអាត​ នាយករងទីចាត់ការ​ ដើម្បីជួយទ្រទ្រង់នូវបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា​ និងក្នុងគោលបំណងសុខភាពកុមារកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ​ និងមនសហការីនៃទីចាត់ការ​ ការងារព្រំដែន​ អគ្គបញ្ជាការ និងសូមជូននូវពុទ្ធពរបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជួយកៀរគរថវិកាបរិច្ចាគពីគ្រប់មជ្ឈដ្ឋានស្របច្បាប់នានា ដើម្បីចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលជាអង្គភាពស្របច្បាប់តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ក្នុងការប្រមូលថវិកាបរិច្ចាគ​ ដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
សូមរួមគ្នាដើម្បីនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគត់ដ៏ភ្លឺស្វាងរបស់កម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111