ព័ត៌មាន និងសេចក្តីជូនដំណឹង

ទិន្នន័យពីមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង

តាមទិន្នន័យពីមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងបានបង្ហាញថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩នេះ កុមារ និងស្ត្រីជាច្រើនបានមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងនោះមាន៖
– កុមារឈឺចំនួន ៨៤,៩៨៤នាក់ ត្រូវបាននាំមកពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។
– កុមារ១៤,៤៥៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ(កើន១២,៦% ច្រើនជាងខែកុម្ភៈ ឆ្នាំ២០១៨)។
– កុមារចំនួន ១,១២៩ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ(ខែកុម្ភៈ ឆ្នាំ២០១៨ មានតែ ២២៤នាក់ប៉ុណ្ណោះ)
– កុមារចំនួន ២,៣០២នាក់ ត្រូវបានទទួលការវះកាត់ (កើន៧,៩% ច្រើនជាងខែកុម្ភៈ ឆ្នាំ២០១៨)។
– កុមារចំនួន៧៥នាក់ទទួលបាននូវការវះកាត់ដើម្បីព្យាបាល ជំងឺពាក់ព័ន្ធនឹងបេះដូង
– ស្ត្រីមានផ្ទៃពោះចំនួន១៣,៥៤៧ នាក់បានមកទទួលសេវាពនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព(កើនឡើង១២%ច្រើនជាងខែកុម្ភៈ ឆ្នាំ២០១៨) សម្រាលកូនបានចំនួន ២,២០១នាក់(កើន៧%ច្រើនជាងខែកុម្ភៈ ឆ្នាំ២០១៨)។