ព័ត៌មាន និងសេចក្តីជូនដំណឹង

ទឹកប្រាក់បរិច្ចាគចំនួន ៣,៩២១,៥០០ (បីលាន ប្រាំបួនសែន ពីរម៉ឺន មួយពាន់ប្រាំរយ) រៀល និង ៤,៨៧៤ (បួនពាន់ ប្រាំបីរយចិតសិបបួន) ដុល្លារអាមេរិក ដែលកើតឡើងពីទឹកចិត្តសប្បុរសធម៌ពីសំណាក់បុគ្គលិកក្រុមហ៊ុនកូកាកូឡាកម្ពុជា

ទឹកប្រាក់បរិច្ចាគចំនួន ៣,៩២១,៥០០ (បីលាន ប្រាំបួនសែន ពីរម៉ឺន មួយពាន់ប្រាំរយ) រៀល និង ៤,៨៧៤ (បួនពាន់ ប្រាំបីរយចិតសិបបួន) ដុល្លារអាមេរិក ដែលកើតឡើងពីទឹកចិត្តសប្បុរសធម៌ពីសំណាក់បុគ្គលិកក្រុមហ៊ុនកូកាកូឡាកម្ពុជា ត្រូវបានលោក រស់ សោភា និងសហការី យកមកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីនាំមកនូវភាពញញឹមដល់កុមារ។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ពីសំណាក់បុគ្គលិកនៃក្រុមហ៊ុនកូកាកូឡាកម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111