ព័ត៌មាន និងសេចក្តីជូនដំណឹង

ធនាគារជាតិ នៃ កម្ពុជា បរិច្ចាគ៤២,៥២០,០០០រៀល និង ៣៣០ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នេះ,មូលនិធិគន្ធបុប្ផាកម្ពុជា​ បានទទួលថវិកាបរិច្ចាគចំនួន ៤២,៥២០,០០០ (សែសិបពីរលាន ប្រាំរយម្ភៃពាន់) រៀលនិង ៣៣០ (បីរយសាមសិប) ដុល្លារអាមេរិក ពីធនាគារជាតិ នៃ កម្ពុជា។ ការបរិច្ចាគនេះ ជាការរួមចំណែកដ៏សំខាន់ក្នុងការរួមគ្នាជាមួយរាជរដ្ឋាភិបាល​ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា​ ដែលតែងតែពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដល់កុមារដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
សូមជម្រាបជូនថា បច្ចុប្បន្ន មូលនិធិគន្ធបុប្ផាកម្ពុជា​ ទទួលសមាជិកពីរប្រភេទគឺ៖ ១).សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ឬ ៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង ២).សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ ឬ ៦០ ០០០ (ប្រាំមួយម៉ឺន )រៀល ក្នុងមួយឆ្នាំ។
______________________
ការបរិច្ចាគដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីយប្រាក់រៀល៖ 001-0004517348
• គណនីយប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីយប្រាក់រៀល៖ 5559
• គណនីយប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីយប្រាក់រៀល៖ 00010341273813
• គណនីយប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីយប្រាក់រៀល៖ 000791704
• គណនីយប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111