ព័ត៌មាន និងសេចក្តីជូនដំណឹង

នាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា​ នៃក្រសួងការពារជាតិ បាននាំមកនូវថវិកាចំនួន ៣,៩៦០,០០០ (បីលានប្រាំបួនសែនប្រមួយម៉ឺន) រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ៤រោច ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា​ នៃក្រសួងការពារជាតិ បាននាំមកនូវថវិកាចំនួន ៣,៩៦០,០០០ (បីលានប្រាំបួនសែនប្រមួយម៉ឺន) រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើទោះបីជាពូកគាត់មានភារកិច្ចក្នុងការបម្រើការងារជូនជាតិយ៉ាងណាក៏ដោយ ក៏ពួកគាត់នូវតែឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការរៃអង្គាសនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយទ្រទ្រង់ បេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពនាពេលកន្លងមក។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា​ នៃក្រសួងការពារជាតិ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងថវិកាផ្ទាល់ខ្លួនមកបរិច្ចាគជូនមូលនិធនិគន្ធបុប្ផាកម្ពុជា និងសូមជូនពរឱ្យសប្បុរសជនទាំងអស់ជូបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយកៀរគរថវិកាបរិច្ចាគពីគ្រប់មជ្ឈដ្ឋានស្របច្បាប់នានា ដើម្បីចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាអង្គភាពស្របច្បាប់ក្នុងការប្រមូលថវិកាបរិច្ចាគ ដើម្បីទ្រទ្រង់ដល់កិច្ចដំណើរការដល់មន្ទីរពេទ្យគន្ធបុប្ផា។
សូមរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគត់ដ៏ភ្លឺស្វាងរបស់កម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111