ព័ត៌មាន និងសេចក្តីជូនដំណឹង

នាយទាហាន នាយទាហានរង និងពលទាហាន មកពីទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ដែលបាននាំមកនូវថវិកាចំនួន ៥ ១២៥ ០០០ (ប្រាំលាន មួយរយម្ភៃប្រាំពាន់)រៀល មកបរិច្ចាគប្រចាំខែជូនមួលនិធិគន្ធបុប្ផាកម្ពុជា

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លៃងអំណរគុណជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន មកពីទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ដែលបាននាំមកនូវថវិកាចំនួន ៥ ១២៥ ០០០ (ប្រាំលាន មួយរយម្ភៃប្រាំពាន់)រៀល មកបរិច្ចាគប្រចាំខែជូនមួលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។

រាល់ការបរិរច្ចាគដែលគ្រប់លក្ខខណ្ឌសមាជិកភាព ពោលគឺចាប់ពី ៦០ ០០០ រៀលក្នុងមួយឆ្នាំ ឡើងទៅ សប្បុរសជននឹងទទួលបាននូវបណ្ណថ្លែងអំណរគុណផ្លូវការរបស់មូលនិធិគុន្ធបុប្ផាកម្ពុជា និងកាតសមាជិកដើម្បីជាសក្ខីភាព និងជាអនុស្សាវរីយ៍។

មូលនិធិគន្ធបុប្ផាកម្ពុជាសូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជាតាមរយៈការចូលសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ។

ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ចីរួមគ្នាតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

______________________
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111