នេះជាលើទី២ហើយ ដែល លោក ភូមិ ភក្តី ប្រធានក្រុមសិល្បៈភក្តីភាពអភិរក្សវប្បធម៌ខ្មែរសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា បាននាំមកនូវថវិកាចំនួន ២ ១០៩ ៤០០៛ និង ២៧ ដុល្លារ ១ យន្ត រួមទាំងថវិកាផ្ទាល់ខ្លួន ១០០ ដុល្លារ ដែលបានមកពីការកៀរគរតាមរយៈការដាក់ហិបមូលនិធិនៅតាមការប្រគុំតន្ត្រីរបស់ក្រុមលោកតាមបណ្ដាខេត្តនានា។
មូលនិធិន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដួចផ្ដើមប្រកបដោយទឹកចិត្តសប្បុរសធម៌របស់លោក ភូមិ ភក្តី ដែលបានចូលរួមបរិច្ចាគផ្ទាល់ និងបានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមជួយកុមារកម្ពុជា តាមសទ្ធាទោះបីតិចក្ដីច្រើនក្ដីឬសូម្បីតែ១០០រៀល ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
មូលនិធិន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន )រៀល ក្នុងមួយឆ្នាំ។