ព័ត៌មាន និងសេចក្តីជូនដំណឹង

នៅក្នុងខែមករា ឆ្នាំ២០១៩នេះ កុមារ និងស្ត្រីជាច្រើនបានមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា

តាមទិន្នន័យពីមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងបានបង្ហាញថា នៅក្នុងខែមករា ឆ្នាំ២០១៩នេះ កុមារ និងស្ត្រីជាច្រើនបានមកទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងនោះមាន៖
– កុមារឈឺចំនួន ៧៥,៣០៧នាក់ ត្រូវបាននាំមកពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។
– កុមារ១៤,៤២៧ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ(កើនឡើង៦,៥% បើប្រៀបធៀនឹងខែមករា ឆ្នាំ២០១៨)។
– កុមារចនួន ១,២២៧ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ(ខែមករា ឆ្នាំ២០១៨ មានតែ ៣៣៨នាក់ប៉ុណ្ណោះ)
– កុមារចំនួន ២,០៩៣នាក់ ត្រូវបានទទួលការវះកាត់។
– កុមារចំនួន៥២នាក់ទទួលបាននូវការវះកាត់ដើម្បីព្យាបាល ជំងឺពាក់ព័ន្ធនឹងបេះដូង
– ស្ត្រីមានផ្ទៃពោះចំនួន១២,៧៩៣ នាក់បានមកទទួលសេវាពនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព សម្រាលកូនបានចំនួន ២,២៨៦នាក់។