ព័ត៌មាន និងសេចក្តីជូនដំណឹង

បុគ្គលិកមន្ទីរពេទ្យជ័យវរ្ម័នទី៧ចំនួន១១៦០នាក់ ចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឆ្នាំ២០១៩

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ចំនួន១១៦០នាក់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានចូល និងបន្តចូល ជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០១៩ ដល់ ខែមិថុនា ឆ្នាំ២០២០ ដែលសរុបជាថវិកាចំនួន ៦៩ ៦០០ ០០០(ហុកសិបប្រាំបួនលាន ប្រាំមួយរយពាន់)រៀល ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន )រៀល ក្នុងមួយឆ្នាំ។
______________________
ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111