ព័ត៌មាន និងសេចក្តីជូនដំណឹង

បុគ្គលិកសណ្ឋាគារឡឺប្រស៊ីដង់-កូបេបានសហការគ្នាកៀរគរថវិកាបរិច្ចាគចំនួន៥៥០(ប្រាំរយហាសិប)ដុលា្លរ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កាលពីពេលថ្មីៗនេះ បុគ្គលិកសណ្ឋាគារឡឺប្រស៊ីដង់-កូបេ បានសហការគ្នាកៀរគរថវិកាបរិច្ចាគចំនួន៥៥០(ប្រាំរយហាសិប)ដុលា្លរ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះសបញ្ជាក់ឱ្យឃើញថាបងប្អូនខ្មែរមកពីគ្រប់ទិសទីបានរួមគ្នានាំមកនូវភាពញញឹមដល់កុមារដែលទៅទទួលសេវាពិនិត្យ ពិគ្រោះ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព នៅតាមទីតាំងទាំងប្រាំនៃមន្ទីរពេទ្យគុន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបុគ្គលិកសណ្ឋាគារឡឺប្រស៊ីដង់-កូបេ ចំពោះទឹកចិត្តសប្បុរសធម៌នេះ។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111