ព័ត៌មាន និងសេចក្តីជូនដំណឹង

ប្រាក់ មុន្នីឧត្តម៖ “ខ្មែរពិតជាអាចជួយខ្មែរបាន”

បន្ទាប់ពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner បានទទួលមរណៈភាពទៅ មានសំណួរជាច្រើនបានចោទសួរជុំវិញអនាគតរបស់មន្ទីរពេទ្យគន្ធបុប្ផា។ មូលនិធិគន្ធបុប្ផាកម្ពុជា ជឿជាក់ថាអនាគតរបស់មន្ទីរពេទ្យគន្ធបុប្ផានឹងអាចធានាបានជាមួយនឹងទឹកចិត្តសប្បុរសធម៌របស់ពលរដ្ឋខ្មែរទាំងអស់ក្រោមទស្សនៈ “ខ្មែរពិតជាអាចជួយខ្មែរបាន”។

កីឡាករបាល់ទាត់ជម្រើសជាតិ លោកប្រាក់ មុន្នីឧត្តម យល់ថា “ខ្មែរពិតជាអាចជួយខ្មែរបាន” ដោយលោកបានអំពាវនាវឱ្យខ្មែរទាំងអស់ ជាពិសេសយុវជនដែលស្នេហាកីឡាបាល់ទាត់ និងនិយមគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដោយបរិច្ចាគថវិកា ៥ ០០០ រៀល/មួយខែ ឬ ៦០ ០០០ រៀល/មួយឆ្នាំ ដើម្បីក្លាយជាសមាជិកគាំទ្រ ឬ ៥ ០០០ ដុល្លារអាមេរិក/មួយឆ្នាំ ដើម្បីក្លាយជាសមាជិកកិត្តិយសរបស់មូលនិធិ។
______________________
ការបរិច្ចាគដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
•គណនីយប្រាក់រៀល ០០១-០០០៤៥១៧៣៤៨
•គណនីយប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
•គណនីយប្រាក់រៀល ៥៥៥៩
•គណនីយប្រាក់ដុល្លារ ៥៥៥៨
3) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
•ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
•លេខទូរស័ព្ទ 061 701 111 / 096 701 1111