ព័ត៌មាន និងសេចក្តីជូនដំណឹង

ពិធីដាក់ឱ្យដំណើរការអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

មូលនិធិគន្ធបុប្ផាកម្ពុជា​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានមោទន:ភាពក្នុងការចូលរួមចំណែកផ្តល់ការគាំទ្រ និងដាក់ឱ្យដំណើរការអគារគន្ធបុប្ផា-សីហមុនី មុនិនាថ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលត្រូវបានសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃ០១ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ។ អគារគន្ធបុប្ផា-សីហមុនី មុនិនាថ នេះ នឹងអាចឆ្លើយតបបន្ថែមទៅនឹងតម្រូវការចាំបាច់ក្នុងការព្យាបាលកុមារជាច្រើនដែលមានបញ្ហាបេះដូង ឆ្អឹង និងខួក្បាល ហើយដែលកំពុងរង់ចាំទទួលការវះកាត់។