ព័ត៌មាន និងសេចក្តីជូនដំណឹង

ពីធីចេញម្លប់របស់កញ្ញាលី ជាស៊ីងវិចតូរៀ ទទួលបានចំណងដៃជាងបួនម៉ឺនដុល្លារដើម្បីកុមារកម្ពុជា

កាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោកឧកញ៉ា លី សេងឃាង និងលោកជំទាវ ចាន់ ដានី បានបរិច្ចាគថវិកាចំនួន ៤១ ៨៩០ (សែសិបមួយពាន់ ប្រាំបីរយកៅសិប) ដុល្លារអាមេរិក និង ១ ០០០ (មួយពាន់) ដុល្លារអូស្ត្រាលី ព្រមទាំង ២៨០ ០០០ (ពីរយប៉ែតសិបពាន់) រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកុមារគ្រប់រូបនៅកកម្ពុជា។

សូមជម្រាបជូនថាថវិកាបរិច្ចាគនេះ បានមកពីចំណងដៃក្នុងថ្ងៃចេញម្លប់គ្រប់១៥ឆ្នាំរបស់កញ្ញា លី ជាស៊ីងវិចតូរៀ ដែលត្រូវជាកូនស្រីច្បងរបស់លោកលោកឧកញ៉ា និងលោកជំទាវ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការសប្បុរសធម៌ដែលគួរឱ្យសរសើរ និងយកជាគំរូក្នុងការផ្ដួចផ្ដើមយកចំណងដៃទាំងអស់ដែលទទួលបានពីភ្ញៀវកិត្តិយសក្នុងថ្ងៃខួបកំណើតមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ដូច្នេះ សូមឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មេត្តាបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយ:មធ្យោបាយដែលងាយស្រួលជាច្រើន និងដោយមិនគិតថ្លៃសេវាដូចមានរៀបរាប់ខាងក្រោម។

ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ចីរួមគ្នាតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
______________________
សូមបរិច្ចាគជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111