ព័ត៌មាន និងសេចក្តីជូនដំណឹង

មានទឹកចិត្តសប្បុរសធម៌ និងត្រេកអរក្នុងការជួយកុមារ

មូលនិធិន្ធបុប្ផាកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដួចផ្ដើមប្រកបដោយទឹកចិត្តសប្បុរសធម៌របស់ លោក ភូមិ ភក្តី ប្រធានក្រុមសិល្បៈភក្តីភាពអភិរក្សវប្បធម៌ខ្មែរសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមជួយកុមារកម្ពុជា តាមសទ្ធាទោះបីតិចក្ដីច្រើនក្ដីសូម្បីតែ១០០រៀលក៏បាន ឱ្យតែមានចិត្តប្រណីដល់កុមារ ដោយប្រមូលបានថវិកាសរុបចំនួន ៣ ៧៩៥ ៩០០(បីលាន ប្រាំពីររយកៅសិបបួនពាន់ ប្រាំបួនរយ) រៀល និង ២៤៦(ពីររយសែសិបប្រាំមួយ)ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាកាលពីពេលថ្មីៗនេះ ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
__________________________
ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111