ព័ត៌មាន និងសេចក្តីជូនដំណឹង

មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានាសរុបចំនួន 79,850,000 រៀល និង 46,600 ដុល្លារអាមេរិក

ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានាសរុបចំនួន 79,850,000 រៀល និង 46,600 ដុល្លារអាមេរិក។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការ ប្រកបដោយប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខមាលភាពរបស់កុមារ និងទារកនៅកម្ពុជា។ សូមបន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំមកនូវភាពញញឺមដល់កុមារនៅកម្ពុជា។