ព័ត៌មាន និងសេចក្តីជូនដំណឹង

មូលនិធិគន្ធបុប្ផាកម្ពុជា​ ប្រគល់ថវិកាជាងមួយលានដុល្លារអាមេរិក​ ជូនមន្ទីរពេទ្យគន្ធបុប្ផា

ក្រោយពីទទួលថវិកាចំនួន ១,៥៧៥,៨០០ (មួយលាន ប្រាំសែន ប្រាំពីរម៉ឺន ប្រាំពាន់ ប្រាំបីរយ) ដុល្លារអាមេរិក ពីគ្រឹះស្ថានអង្គរ, កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មូលនិធនិគន្ធបុប្ផាកម្ពុជាបាននាំថវិកាទាំងនេះទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីយកទៅប្រើប្រាស់ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដល់កុមារ និងទារកដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់គ្រឹះស្ថានអង្គរ ព្រមទាំងសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់បន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។
______________________
ការបរិច្ចាគដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីយប្រាក់រៀល៖ ០០១-០០០៤៥១៧៣៤៨
• គណនីយប្រាក់ដុល្លារ៖ ០០១-០០០៤៥១៧៣៣៧
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីយប្រាក់រៀល ៥៥៥៩
• គណនីយប្រាក់ដុល្លារ ៥៥៥៨
3) ធនាគារ ABA
• គណនីយប្រាក់រៀល៖ 000791704
• គណនីយប្រាក់ដុល្លារ៖ 000791702
4) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111