ព័ត៌មាន និងសេចក្តីជូនដំណឹង

មូលនិធិគន្ធបុប្ផាកម្ពុជាទទួលសមាជិកគាំទ្រថ្មីចំនួន ១៥២ នាក់ បន្ថែមទៀតនៅថ្ងៃនេះ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សេង វ៉ាន់ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងសហការីបាននាំមកនូវថវិកាចំនួន ៩ ១២០ ០០០ (ប្រាំបួនលាន មួយរយម្ភៃពាន់) រៀល ដែលបានមកពីការបរិច្ចាគចូលជាសមាជិកគាំទ្រប្រចាំឆ្នាំចំនួន ១៥២ នាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លៃងអំណរគុណជូនចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សេង វ៉ាន់ធី និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចំពោះទឹកចិត្តសប្បុរសធម៌ ដើម្បីភាពញញឹមរបស់កុមារ ក្នុងគោលដៅរួមចំណែករក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមជម្រាបជូនសាធារណជនថា រាល់ការបរិច្ចាគដែលគ្រប់លក្ខខណ្ឌសមាជិកភាព ពោលគឺចាប់ពី ៦០ ០០០ រៀលក្នុងមួយឆ្នាំឡើងទៅ សប្បុរសជននឹងទទួលបាននូវបណ្ណថ្លែងអំណរគុណ និងកាតសមាជិកជាផ្លូវការពីមូលនិធិគុន្ធបុប្ផាកម្ពុជា ដើម្បីជាសក្ខីភាព និងជាអនុស្សាវរីយ៍។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជាតាមរយៈការចូលសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ។

ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

______________________
សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111