ព័ត៌មាន និងសេចក្តីជូនដំណឹង

មូលនិធិគន្ធបុប្ផាកម្ពុជា បានចូលរួមក្នុងការតាំងពិពណ៌រយៈពេលបីថ្ងៃ (២៩-៣១ ធ្នូ ២០១៨) ដើម្បីអបអរសារពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

មូលនិធិគន្ធបុប្ផាកម្ពុជា ​បាន​ចូលរួម​​ក្នុង​ការ​តាំងពិពណ៌​រយៈ​ពេលបីថ្ងៃ (២៩-៣១ ធ្នូ ២០១៨)​ ដើម្បី​អបអរ​សារ​ពិធីសម្ភោធ​វិមានអនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​និង​អបអរសាទរ​ខួប២០ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​​នៅ​ស្ដង់​ពិពណ៌​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដោយ​មាន​ក្រុម​ការងារ​ប្រចាំ​ការ​នៅ​ទីនោះ​ដើម្បី​ទទួល​ស្វាគមន៍។
បង​ប្អូន​អាច​ចូលរួម​ជួយ​ដល់​កុមារ​កម្ពុជា​ឱ្យ​បន្ត​ទទួល​បាន​នូវ​ការពិនិត្យ​ ពិគ្រោះ ​និង​ព្យាបាល​ជំងឺ​ ដោយ​ឥតគិតថ្លៃ និង​ប្រកប​ដោយ​គុណភាព​តាម​រយៈ​ការ​បរិច្ចាគ​នៅ​ហិប​មូល​និធិគន្ធបុប្ផាកម្ពុជា​ ដែល​មាន​នៅ​ក្នុង​ស្ដង់​ពិពណ៌​នោះ
សូម​ចូល​រួម​ជាមួយ​មូលនិធិគន្ធបុប្ផាកម្ពុជា ​ដើម្បី​នាំ​មក​នូវ​ភាព​ញញឹម​ដល់​កុមារ​កម្ពុជា។
____________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111