ព័ត៌មាន និងសេចក្តីជូនដំណឹង

ម្ចាស់ហាងពេជ្រ បុប្ផាគន្ធ បរិច្ចាគថវិកា ៥ ០០០ ដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ម្ចាស់ហាងពេជ្រ បុប្ផាគន្ធ គឺជាសម្បុរសជនទី៤ ដែលបានមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាសម្រាប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលបាននាំមកនូវថវិកាបរិច្ចាគចំនួន ៥ ០០០(ប្រាំពាន់)ដុល្លារអាមេរិក ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលត្រូវការនូវការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ម្ចាស់ហាងពេជ្រ បុប្ផាគន្ធ ដែលបានចូលជាសមាជិកកិត្តិយស និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន )រៀល ក្នុងមួយឆ្នាំ។
______________________
សូមបរិច្ចាគជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111