ព័ត៌មាន និងសេចក្តីជូនដំណឹង

យុទ្ធនាការកាត់១០០០រៀល/ភេសជ្ជៈមួយកែវរបស់ Gloria Jean’s Coffees ដើម្បីកុមារនៅកម្ពុជា

ថវិកាចំនួន ២ ៥០០ ០០០៛ ត្រូវបានតំណាងក្រុមហ៊ុន Gloria Jean’s Coffees យកមកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដោយរាជរដ្ឋាភិបាល និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ ឧបត្ថមធន និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព។

ថវិកាចំនួន ២ ៥០០ ០០០៛ នេះបានមកពីយុទ្ធនាការដក១០០០រៀលពីការជាវភេសជ្ជៈមួយកែវពីហាង Gloria Jean’s Coffees ដើម្បីអបអរសាទរទិវាកុមារអន្តជាតិ និងដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្ដួចផ្ដើមនេះ និងសូមលើកទឹកចិត្តដល់ក្រុមហ៊ុននានាចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមការបង្កើតយុទ្ធនាការណាមួយដែលអាចធ្វើបាន។