ព័ត៌មាន និងសេចក្តីជូនដំណឹង

យុទ្ធនាការ៥០០០រៀលក្នុងមួយខែដើម្បីភាពញញឹមរបស់កុមារ

យុទ្ធនាការ៥០០០រៀលក្នុងមួយខែដើម្បីភាពញញឹមរបស់កុមារ

កាលពីរសៀលថ្ងៃពុធទី០៣ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ បានធ្វើបទបង្ហាញដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ដីពីមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជំរុញការផ្សព្វផ្សាយ កៀរគរការបរិច្ចាគ និងបង្កើនសមាជិកគាំទ្របន្ថែម។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈគ្រប់គ្រង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានសហការយ៉ាងល្អជាមួយក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងជួយសម្របសម្រួលក្នុងកម្មវិធីនេះ ហើយក៏សូមអរគុណដល់ប្អូនៗនិស្សិតទាំង១១៣នាក់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមស្ដាប់ និងបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងនោះមានប្អូនៗនិស្សិតទាំង១០៨នាក់បានបរិច្ចាគចាប់ពី៥០០០រៀល/មួយខែ ជាសមាជិកគាំទ្រថ្មីនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ប្អូនៗពិតជាសក្កសមនឹងរហ័សនាមជានិស្សិតនៃក្ដីសង្ឃឹម ដោយសារតែប្អូនៗបានចូលរួមផ្ដល់ក្ដីសង្ឃឹមដល់កុមារនៅកម្ពុជាតាមរយៈការបរិច្ចាគជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា។
បញ្ជាក់៖ លោក-លោកស្រីសាស្ត្រាចារ្យ និងប្អូនៗនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានបេះដូងសប្បុរសធម៌អាចបន្តការបរិច្ចាគតាមរយៈហិបមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានដាក់នៅទីតាំងសាកលវិទ្យាល័យស្រាប់ដោយគ្រាន់តែសរសេរឈ្មោះ ភេទ លេខទូរស័ព្ទ និងចំនួនថវិកាបរិច្ចាគ រួចដាក់ចូលក្នុងហិបនោះ ក្រុមការយើងខ្ញុំនឹងធ្វើការកត់ត្រាជូន។
______________________
ការបរិច្ចាគដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីយប្រាក់រៀល ០០១-០០០៤៥១៧៣៤៨
• គណនីយប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីយប្រាក់រៀល ៥៥៥៩
• គណនីយប្រាក់ដុល្លារ ៥៥៥៨
3) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111