ព័ត៌មាន និងសេចក្តីជូនដំណឹង

យុទ្ធនាការ៥០០០រៀលក្នុងមួយខែដើម្បីភាពញញឹមរបស់កុមារនៅកម្ពុជា

នៅព្រឹកថ្ងៃចន្ទទី០១ ខែមេសា ឆ្នាំ២០១៩ នេះ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើបទបង្ហាញដល់និស្សិតចំនួន១៨៨នាក់ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងគោលដៅផ្សព្វផ្សាយពីមូលនិធិគន្ធបុប្ផាកម្ពុជា និងទាក់ទាញសមាជិកគាំទ្របន្ថែម។ ក្នុងចំណោមនិស្សិតចំនួន១៨៨នាក់ដែលបានចូលរួមស្ដាប់ មាននិស្សិតចំនួន១៦៦នាក់បានចូលរួមបរិច្ចាគថវិកាជាសមាជិកគាំទ្រ (ចាប់ពី៥០០០រៀលឡើង)។
មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈគ្រប់គ្រង និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការយ៉ាងល្អជាមួយក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការរៀបចំកម្មវិធីជួបជុំនេះឡើង ហើយក៏សូមអរគុណដល់ប្អូនៗនិស្សិតដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមស្ដាប់ និងបានបរិច្ចាគ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
បញ្ជាក់៖ លោក-លោកស្រីសាស្ត្រាចារ្យ និងប្អូនៗ អាចបរិច្ចាគតាមរយៈហិបមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានដាក់នៅទីតាំងសាកលវិទ្យាល័យស្រាប់ដោយគ្រាន់តែសរសេរឈ្មោះ និងចំនួនថវិកាបរិច្ចាគ រួចដាក់ចូលក្នុងហិប ក្រុមការយើងខ្ញុំនឹងទៅបើកហិបនឹងកត់ត្រាជូន។

_______________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111