ព័ត៌មាន និងសេចក្តីជូនដំណឹង

យុទ្ធនាការ ៥ ០០០ រៀល ក្នុងមួយខែដើម្បីក្លាយជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា

ក្រុមយុវជនស្ម័គ្រចិត្តរបស់មូលនិធិគន្ធបុប្ផាកម្ពុជានឹងបន្តបេសកកម្មបង្កើនចំនួនសមាជិកគាំទ្ររបស់មូលនិធិ នៅកម្មវិធីសង្ក្រាន្តសមុទ្រនាថ្ងៃទី១៤ -១៦ ខែមេសា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដើម្បីរួមគ្នាបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារប្រកបដោយគុណភាព និងឥតគិតថ្ងៃ។ “ខ្មែរពិតជាអាចជួយខ្មែរបាន” តាមរយៈការបរិច្ចាគត្រឹមតែ ៥ ០០០ រៀលក្នុងមួយខែ ឬ ៦០ ០០០ រៀលក្នុងមួយឆ្នាំ ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ តោះជួបគ្នានៅខេត្តព្រះសីហនុ ដើម្បីក្លាយជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប។
ព័ត៌មានលម្អិតពាក់ព័ន្ធនឹងកាចូលជាសមាជិក សូមទាក់ទងលេខទូរស័ព្ទ 061 701 111 / 096 701 1111