ព័ត៌មាន និងសេចក្តីជូនដំណឹង

យុវជនស្ម័គ្រចិត្តមួយក្រុមបានស្នើសុំការអនុញ្ញាតពីលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីប្រគំតន្ត្រីនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅកៀរគរថវិកាពីសប្បុរសជននានា

ដោយកម្លាំងទឹកចិត្តនៃការអាណិតស្រលាញ់កុមារកម្ពុជា យុវជនស្ម័គ្រចិត្តមួយក្រុមបានស្នើសុំការអនុញ្ញាតពីលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីប្រគំតន្ត្រីនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅកៀរគរថវិកាពីសប្បុរសជននានា កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលជាថ្ងៃមនុស្សម្នាជាច្រើនត្រៀមខ្លួនអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៩។ ថវិកាដែលទទួលបានទាំងអស់ចំនួន​ ១,៥៦១,៦០០រៀល​ និង៥៦ដុល្លារអាមេរិក ក្រុមយុវជនស្ម័គ្រចិត្តដែលតំណាងដោយលោក សួន សាលី បានយកមកប្រគល់ជួនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ក្រុមយុវជនទាំងអស់ ក្នុងការប្រមូលថវិកាបរិច្ចាគនេះ ព្រមទាំងថ្លែងអំណរគុណផងដែរដល់បងប្អូនទាំងអស់ដែលបានបរិច្ចាគជួនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅនាំមកនូវភាពញញឹមជូនកុមារ។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111