ព័ត៌មាន និងសេចក្តីជូនដំណឹង

លោកនង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានដឹកនាំក្រុមការងារទៅទទួលថវិកាបរិច្ចាគចំនួន៤,៣៦៥,០០០៛

នៅរសៀលថ្ងៃអង្គារ ០៨កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោកនង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានដឹកនាំក្រុមការងារទៅទទួលថវិកាបរិច្ចាគចំនួន៤,៣៦៥,០០០៛ (បួនលាន បីសែន ប្រាំមួយម៉ឺន ប្រាំពាន់)រៀលពីសប្បុរសជនដែលបានអញ្ជើញមកពីហាងកាហ្វេ Mr.D និងមាតុភូមិសាខាម៉ាក្រូ និងសិប្បកម្មគុយទាវ និង ថិវិកាបរិច្ចាគចំនួន៤០០,០០០៛ (បួនសែន)រៀលទៀត ពីលោក យាង ម៉េងលី និងភរិយា នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនខាងលើ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ រួមទាំងថវិកាដើម្បីចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដែលជារបស់អ្នករាល់គ្នា និងសម្រាប់កុមារគ្រប់រូប ក្នុងគោលដៅរួមគ្នាដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនផ្សេងៗទៀត ទាំងក្នុងប្រទេស និងក្រៅប្រទេស មេត្តារួមគ្នានាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការចូលរួមកៀរគរថវិការបិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្ដី ច្រើនក្ដី។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមប្រសិទ្ធិពរបវរសួស្តីមហាប្រសើរ និងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111, 090 888 072