ព័ត៌មាន និងសេចក្តីជូនដំណឹង

លោកយាយ នាង នឹង ដែលកំពុងរស់នៅក្នុងប្រទេស New Zealand បានកូនចៅនាំយកថវិកាបរិច្ចាគចំនួន ៥,០០០(ប្រាំពាន់) ដុល្លារអាមេរិក ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ទោះរស់នៅដ៏សែនឆ្ងាយពីមាតុប្រទេសក៏ដោយ ក៏ពលរដ្ឋខ្មែរយើងនៅតែមានទឹកចិត្តអាណិត ស្រលាញ់ និងចង់ជួយដល់កុមារនៅប្រទេសកំណើតរបស់ខ្លួនជានិច្ច។ ជាក់ស្ដែងនៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៩នេះ លោកយាយ នាង នឹង ដែលកំពុងរស់នៅក្នុងប្រទេស New Zealand បានកូនចៅនាំយកថវិកាបរិច្ចាគចំនួន ៥,០០០(ប្រាំពាន់) ដុល្លារអាមេរិក ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីនាំមកនូវភាពញញឹមដល់កុមារនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកយាយ នាង នឹង និងកូនចៅ ចំពោះទឹកចិត្តសប្បុរសធម៌នេះ។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111