ព័ត៌មាន និងសេចក្តីជូនដំណឹង

លោកហេង ហុងកែវ និងភរិយា បានរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការនាំមកនូវភាពញញឹមដល់កុមារ តាមរយៈការនាំមកនូវថវិកាបរិច្ចាគចំនួន២០០០(ពីរពាន់)ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផា

កាលរសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោកហេង ហុងកែវ និងភរិយា បានរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការនាំមកនូវភាពញញឹមដល់កុមារ តាមរយៈការនាំមកនូវថវិកាបរិច្ចាគចំនួន២០០០(ពីរពាន់)ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកហេង ហុងកែង និងភរិយាចំពោះទឹកចិត្តសប្បុរសធម៌នេះ ហើយក៏សូមបន្តអំពាវនាវដល់ពលរដ្ឋគ្រប់រូបឱ្យចូលរួមជាមួយមូលនិធិគន្ធបុប្ផា ក្នុងការបំផុសចលនាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ទៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ក្នុងគោលដៅរួមចំណែកបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការទទួលពិនិត្យ ពិគ្រោះ និងព្យាបាលកុមារ ប្រកបដោយគុណភាព និងឥតគិតថ្លៃ។
____________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111