ព័ត៌មាន និងសេចក្តីជូនដំណឹង

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងថ្នាក់ដឹកនាំសមាគម អមដំណើរដោយសហការីនៃលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានធ្វើទស្សនកិច្ច និងស្វែងយល់ពីស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផា

នៅថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងថ្នាក់ដឹកនាំសមាគម អមដំណើរដោយសហការីនៃលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជាបានធ្វើទស្សនកិច្ច និងស្វែងយល់ពីស្ថានភាពមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលបានព័ត៌មានលំអិតបន្ថែមក្នុងគោលបំណងជួយផ្សព្វផ្សាយបន្តទៅដល់បុគ្គលិក និងសមាជិកសមាគម GMAC ព្រមទាំងបំផុសចលនាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមរោងចក្រកាត់ដេរនានា ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ទៅតាមគ្រប់រូបភាព ដើម្បីរួមចំណែកបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលកុមារកម្ពុជាប្រកបដោយគុណភាព និងឥតគិតថ្លៃ។