ព័ត៌មាន និងសេចក្តីជូនដំណឹង

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគម ដែលបាននាំមកនូវមូលនិធិសប្បុរសសធម៌ជាថវិកាចំនួន៥០,០០០ (ប្រាំម៉ឺន)ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ជំនួសមុខឱ្យ ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកជំទាវ ងួន សុខា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលប្រតិភូនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលដឹកនាំដោយ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគម ដែលបាននាំមកនូវមូលនិធិសប្បុរសសធម៌ជាថវិកាចំនួន៥០,០០០ (ប្រាំម៉ឺន)ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ និងសហការី ទាំងអស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបាននាំថវិកាមកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងជួយបន្តផ្សព្វផ្សាយ និងបំផុសចលនាកៀរគរការបរិច្ចាគនេះឱ្យបានកាន់តែទូលំទូលាយ ក្នុងគោលដៅចូលរួមចំណែកក្នុងការបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដល់កុមារកម្ពុជាប្រកបដោយគុណភាព និងឥតគិតថ្លៃ ដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111