ព័ត៌មាន និងសេចក្តីជូនដំណឹង

លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានដឹកនាំក្រុមការងារ នាំមកនូវថវិការបរិច្ចាគចំនួន$12,100 (ដប់ពីរពាន់ មួយរយដុល្លារ) សហរដ្ឋអាមេរិក ដែលបានមកពីសប្បុរសជនខ្មែរ-អាមេរិកាំងនៅពីរដ្ឋកាលីហ្វ័រញ៉ា ដែលតំណាងដោយលោកស្រី ប៉ាង វណ្ណនេសា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កាលពីព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានដឹកនាំក្រុមការងារ នាំមកនូវថវិការបរិច្ចាគចំនួន$12,100 (ដប់ពីរពាន់ មួយរយដុល្លារ) សហរដ្ឋអាមេរិក ដែលបានមកពីសប្បុរសជនខ្មែរ-អាមេរិកាំងនៅពីរដ្ឋកាលីហ្វ័រញ៉ា ដែលតំណាងដោយលោកស្រី ប៉ាង វណ្ណនេសា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដើម្បីជួយសង្រ្គោះដល់កុមារដែលរស់នៅប្រទេសកម្ពុជា។
តាមរយៈការបរិច្ចាគនេះ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបាននូវសមាជិកគាំទ្រថ្មីចំនួន១០៦ នាក់បន្ថែមទៀត។មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ម៉ឹង ពន្លក និងលោកស្រី ប៉ាង វណ្ណនេសា ដែលបានផ្ដួចផ្ដើមក្នុងការកៀរគរថិកាបរិច្ចាគនេះ និងបានរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
__________________________
ការបរិច្ចាគដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីយប្រាក់រៀល ០០១-០០០៤៥១៧៣៤៨
• គណនីយប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីយប្រាក់រៀល ៥៥៥៩
• គណនីយប្រាក់ដុល្លារ ៥៥៥៨
3) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111