ព័ត៌មាន និងសេចក្តីជូនដំណឹង

លោក Michael Khor បរិច្ចាគថវិកា២០ ០០០ដុល្លា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកាចំនួន ២០ ០០០$ (ពីរម៉ឺន) ដុល្លារអាមេរិក ពីលោក Michael Khor អគ្គនាយក ក្រុមហ៊ុន យីដា មេនូហ្វេកធឺរើ ខូអិលធីឌី ដែលបានចូលរួមវិគាគទានតាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីពិសារអាហារ និងកំសាន្តសប្បាយ អបអរសាទរខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ឧសភាជាមួយបងប្អូនកម្មករនិយោជិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី០១ ខែឧសភាឆ្នាំ២០១៩នេះ។

សូមជម្រាបជូនថា៖ បច្ចុប្បន្ន មូលនិធិគន្ធបុប្ផាកម្ពុជាទទួលសមាជិកពីរប្រភេទគឺ៖ ១).សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ឬ ៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង ២).សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ ឬ ៦០ ០០០ (ប្រាំមួយម៉ឺន )រៀល ក្នុងមួយឆ្នាំ។
______________________
ការបរិច្ចាគដោយមិនមានបង់ថ្លៃសេវា ៖
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីយប្រាក់រៀល៖ 001-0004517348
• គណនីយប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីយប្រាក់រៀល៖ 5559
• គណនីយប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីយប្រាក់រៀល៖ 00010341273813
• គណនីយប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីយប្រាក់រៀល៖ 000791704
• គណនីយប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111