ព័ត៌មាន និងសេចក្តីជូនដំណឹង

លោក Robert Kolesor ដែលជនជាតិអាមេរិក​ បាននាំមកនូវថវិកាចំនួន​១០០​ដុល្លារ​មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា​

នាព្រឹកថ្ងៃពុធ១កេីត ខែលផ្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​២៥៦២​ ត្រូវនឹងថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០១៩​ លោក Robert Kolesor ដែលជនជាតិអាមេរិក​ បាននាំមកនូវថវិកាចំនួន​១០០​ដុល្លារ​មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា​។នេះគឺជាចំណែក​មួយ​ក្នុងការ​ជួយ​បន្តនិរន្តរភាពរបស់មន្ទីរគន្ធបុប្ផា​ដែលជាទីកន្លែង​ដែលអាច​ផ្ដល់ភាពញញឹម​ដល់​កុមារនៅកម្ពុជា​។ មូលនិធិគន្ធបុប្ផាកម្ពុជា​ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ​ទឹកចិត្ត​​សប្បុរសនេះ​ និងសូម​ជូន​ពរ​ដល់លោក Robert Kolesor ឱ្យជូបប្រទះ​តែសំណាងល្អគ្រប់ពេលវេលា។
_______________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111