ព័ត៌មាន និងសេចក្តីជូនដំណឹង

សមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧) ប្រគល់ថវិកាជាង៧ម៉ឺនដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ដើម្បីអបអរសារទរខួបទី១១ឆ្នាំនៃការបង្កើតសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ឯកឧត្ដម ម៉ឹង ពន្លក និងក្រុមការងារបានបង្កើតកម្មវិធីជិះកង់នៅខេត្តសៀមរាប ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមរាប់រយនាក់មកពីសាខាចលនាយុវជនកម្ពុជា​គ្រប់ខេត្តក្រុង។

ព្រឹត្តិការណ៍នេះកៀរគរបានថវិកាចំនួន ៥៧ ០០០(ហាសិបប្រាំពីរពាន់)ដុល្លារ និង​ ៧៥ ០០០ ០០០(ចិតសិបប្រាំលាន)រៀល តាមរយៈការចូលជាសមាជិកកិត្តិយស និងសមាជិកគាំទ្រ របស់មូលនិធិគន្ធបុប្ផាកម្ពុជា​ពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកចលនាក្រុម១៥៧ និងសាធារណជនជាច្រើនផ្សេងទៀត​ និងបានប្រគល់ថវិកាទាំងអស់ជូនមូលនិធិគន្ធបុប្ផាកម្ពុជានារសៀលថ្ងៃដដែល ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារកម្ពុជាដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដម ម៉ឹង ពន្លក និងក្រុមការងារដែលបានបង្កើតកម្មវិធីសប្បុរសធម៌ក្នុងស្មារតី “ខ្មែរជួយខ្មែរ” នេះឡើង និងបានបំផុសចលនាចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលរួមមានសមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ។
______________________
សូមបរិច្ចាគជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ា
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111