ព័ត៌មាន និងសេចក្តីជូនដំណឹង

សាលានាយទាហានសកម្ម​ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្ត្រា​ បាននាំមកនូវថវិកាចំនួន​ ១៣,១២៥,០០០​ (ដប់បីលាន​ មួយរយម្ភៃប្រាំពាន់)​ រៀល​ មកបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា​ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា

មន្ទីរពេទ្យគន្ធបុប្ផា​ គឺជាមន្ទីរពេទ្យតែមួយគត់ដែលទទួលយកការពិគ្រោះ​ ពិនិត្យ​ និងព្យាបាលជំងឺដល់កុមាររាប់ពាន់នាក់ក្នុងមួយថ្ងៃៗ​ ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព​។ នៅរសៀលថ្ងៃពុធ​ ១៣រោច​ ខែកក្តិក​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃពុធ​ ទី០៥​ ខែធ្នូ​ ឆ្នាំ២០១៨​ សាលានាយទាហានសកម្ម​ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក​ ច័ន្ទ​ សុភត្ត្រា​ បាននាំមកនូវថវិកាចំនួន​ ១៣,១២៥,០០០​ (ដប់បីលាន​ មួយរយម្ភៃប្រាំពាន់)​ រៀល​ មកបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា​ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា​ ដើម្បីបន្តនូវបេសកម្មដល់មន្ទីរពេទ្យគន្ធបុប្ផា​ មូលនិធិគន្ធបុប្ផាកម្ពុជា​ ចូលរួមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងអស់​ ដើម្បីកៀរគរថវិកាពីគ្រប់ប្រភពស្របច្បាប់នានា​ ក្នុងការធានាចីរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា​ ហើយជាពិសេសមូលនិធិគន្ធបុប្ផាកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ​ និងសហការីនៃសាលានាយទាហានសកម្មទាំងអស់​ ដែលបានបានចូលរួមបរិច្ចាគថវិកាផ្ទាល់របស់ខ្លួនដើម្បីសុខភាពកុមារកម្ពុជា​ ហើយក៏សូមជូននូវពុទ្ធពរបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈកុំបីឃ្លាងឃ្លាតឡើយ។
___________________________________
សម្រាប់ព័ត៌មានលំអិត
– ការបរិច្ចាគតាមរយៈធនាគារកាណាឌីយ៉ា៖ លេខគណនីប្រាក់រៀល ០០១-០០០៤៥១៧៣៤៨ និងលេខគណនីប្រាក់ដុល្លារ ០០១-០០០៤៥១៧៣៣៧
– ការបរិច្ចាគតាមរយៈសេវាផ្ទេរប្រាក់ Wing ដោយមិនគិតថ្លៃសេវា៖ លេខកូដសម្រាប់ប្រាក់រៀល ៥៥៥៩ និងសម្រាប់ប្រាក់ដុល្លារ ៥៥៥៨
– ទំនាក់ទំនងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖ ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទូរស័ព្ទលេខ៖ 061 701 111, 096 701 1111