ព័ត៌មាន និងសេចក្តីជូនដំណឹង

សិស្សានុសិស្សនៃវិទ្យាល័យអនុវត្តបរិច្ចាគ ១,២៥០,០០០៛ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ថវិកាចំនួន ១,២៥០,០០០៛ ដែលកើតចេញពីទឹកចិត្តសប្បុរសធម៌របស់សិស្សានុសិស្សនៃវិទ្យាល័យអនុវត្ត ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ០៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីចូលរួមទ្រទ្រង់ដល់ចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកា ដើម្បីជួយនាំភាពញញឹមជូនកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
______________________
ការបរិច្ចាគចូលជាសមាជិកដោយមិនមានបង់ថ្លៃសេវាតាមរយៈ
1) ធនាគារកាណាឌីយ៉ាគ្រប់សាខាទូទាំងប្រទេស
• គណនីប្រាក់រៀល៖ 001-0004517348
• គណនីប្រាក់ដុល្លារ៖ 001-0004517337
2) ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
• គណនីប្រាក់រៀល៖ 5559
• គណនីប្រាក់ដុល្លារ៖5558
3) ធនាគារអេស៊ីលីដា
• គណនីប្រាក់រៀល៖ 00010341273813
• គណនីប្រាក់ដុល្លារ៖ 00010341273824
4) ធនាគារ ABA
• គណនីប្រាក់រៀល៖ 000791704
• គណនីប្រាក់ដុល្លារ៖ 000791702
5) លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
• ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• លេខទូរស័ព្ទ 061 701 111 / 096 701 1111