ព័ត៌មាន និងសេចក្តីជូនដំណឹង

សូមចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជាទាំងអស់

ដូចបានសន្យាថានឹងបង្ហាញឃ្លីបវីដេអូខ្លី កាលពីថ្ងៃមុនដែលស្ដីពីអារម្មណ៍ដ៏សង្វេគរបស់ កញ្ញា មាន សូនីតា Mean Sonyta នៅពេលបានឈានជើងចូលដល់មន្ទីរពេទ្យគន្ធបុប្ផា សូមទស្សនាសកម្មភាពនៅក្នុងមន្ទីរពេទ្យនេះតាមរយៈក្រសែភ្នែករបស់កញ្ញា ក្នុងឃ្លីបវីដេអូខ្លីខាងក្រោម។ ស្តាប់ឮ១០០ដង ពិតជាមិនស្មើនឹងបានឃើញផ្ទាល់ភ្នែកម្តងមែន។ ភ្ជាប់ជាមួយនឹងអារម្មណ៍ពិត កញ្ញា មាន សូនីតា ក៏បានអំពាវនាវដល់សាធារណជន សូមចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជាទាំងអស់។

ទស្សនាវីដេអូ