ព័ត៌មាន និងសេចក្តីជូនដំណឹង

សេចក្ដីជូនដំណឹងស្តីពីយុទ្ធនាការ៥០០០រៀលក្នុងមួយខែដើម្បីភាពញញឹមរបស់កុមារនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សេចក្ដីជូនដំណឹងស្តីពីយុទ្ធនាការ៥០០០រៀលក្នុងមួយខែដើម្បីភាពញញឹមរបស់កុមារនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

នៅរសៀលថ្ងៃពុធទី០៣​ ខែមេសា ឆ្នាំ២០១៩ នេះ ក្រុមការងារលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា នឹងធ្វេីបទបង្ហាញដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងគោលដៅផ្សព្វផ្សាយពីមូលនិធិគន្ធបុប្ផាកម្ពុជា និងទាក់ទាញសមាជិកគាំទ្របន្ថែម។​ ដូច្នេះ​ មូលនិធិគន្ធបុប្ផាកម្ពុជា​ សូមអញ្ជេីញប្អូនៗនិស្សិតចូលរួមស្ដាប់បទបង្ហាញស្តីពីសារបានមូលនិធិគន្ធបុប្ផាកម្ពុជា​ នៅថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ២:៣០នាទីរសៀលនៅសហសាលាB​ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សូមអរគុណ!